• English
  • Español (México)
  • Tagalog
  • Tiếng Việt
  • العربية (اليمن)
  • فارسی
  • हिन्दी
  • አማርኛ
  • ខ្មែរ
  • 中文(简体)
  • 中文(繁體)
  • 한국어

Survey FAQ: Your Plan, Your Voice.

តើអ្នកណាគឺជា Alameda County Area Agency on Aging (AAA)? AAA សម្របសម្រួលសេវាដែលផ្តល់សុខភាពនិងសុខុមាលភាពរបស់មនុស្ស​ចាស់ជរារស់នៅក្នុងខោនធី Alameda។ សេវានានារួមទាំងការថែទាំមនុស្សចាស់ជរា កម្មវិធីគាំទ្រអ្នក​ថែទាំ​គ្រួសារ​ កម្មវិធីអាហារនិងជីវជាតិអាហារ ជំនួយខាងច្បាប់ ព័ត៌មាននិងជំនួយមនុស្សចាស់ជរា សេវាថែទាំអ្នក​​ទទួលបន្ទុករយៈពេលវែង សេវាមជ្ឈមណ្ឌល និងទស្សនកិច្ចមនុស្សចាស់ជរា។ ថ្វីបើអ្នកមិនដែលឮអំពី AAA ក្តី, ឱកាសដែល​អ្នកត្រូវបាន​ប៉ះពាល់ដោយអត្ថប្រយោជន៍របស់វា នៅក្នុងសហគមន៍របស់អ្នកតាមរយៈកម្មវិធីនានា ដូចជា​ ការដឹកអាហារជូន (Meals on Wheels), ថ្នាក់ការពារការដួល, សេវាសម្រាប់បុគ្គលដែលកំពុងតែរស់នៅជាមួយ​ រោគវង្វេងវង្វាន់ (Alzheimer) និងអ្នកថែទាំរបស់ខ្លួន, ឬព័ត៌មាននិងជំនួយត្រូវបានផ្តល់តាមរយៈការ​តភ្ជាប់ប្រភពសម្រាប់មនុស្សចាស់ និងពិការ (Aging and Disability Resource Connection) របស់យើង។​
 
ហេតុអ្វីខ្ញុំគួរតែ​ធ្វើការស្ទង់មតិនេះ? រៀងរាល់បួនឆ្នាំ AAA រៀបចំផែនការតំបន់ទូទាំងខោនធី (CWAP) សម្រាប់​មនុស្សចាស់ជរាដែលបម្រើក្នុងនាមជាយុទ្ធិសាស្ត្ររបស់ខោនធី ដើម្បីផ្តល់សេវាសម្រាប់មនុស្សចាស់ជរា ហើយ​បង្កើតសហគមន៍ដែលឱបក្រសោបជនមានអាយុចំណាស់។ នេះគឺជាផែនការរបស់អ្នក ហើយត្រូវការ​សម្លេងរបស់អ្នក។ ទាំងនេះគឺជាសេវាសម្រាប់ជួយដល់មនុស្សដែលមានអាយុចាស់ជរា នៅក្នុងផ្ទះ និង​សហគមន៍​របស់ពួកគេឲ្យអស់ពីសមត្ថភាព។ ការស្ទង់មតិគឺជារបៀបមួយ ដើម្បីប្រាប់យើងអំពីអ្វីដែលអ្នក​ត្រូវការ​ ហើយបង្កើតសហគមន៍ដែលរាក់​ទាក់​ ចំពោះជនមានអាយុដូចជារូបអ្នក។
 
សំណួរខ្លះនៃសំណួរទាំងនេះគឺសំខាន់ផ្ទាល់ខ្លួន។ ចុះភាពឯកជនវិញនោះ? ការស្ទង់មតិនេះគឺធ្វើដោយប្រមឹក ហើយនឹងមិនយកមកប្រើប្រាស់ដើម្បីបញ្ចេញអត្តសញ្ញាណរបស់អ្នក​តាមរបៀប​ណាមួយឡើយ។ នៅពេលព័ត៌មានណាមួយដែលអ្នកផ្តល់នឹងជួយយើងឲ្យបម្រើសាធារណៈកាន់តែបានពេញលេញ សំណួរដែលគ្រាន់តែ “តម្រូវ” ឲ្យបំពេញគឺជាសំណួរដំបូងពីរ៖ ការផ្ទៀងផ្ទាត់ថាអ្នកគឺ​ជាអ្នករស់នៅក្នុងខោនធីដែលមានអាយុ 55 ឡើងលើ, និងលេខស៊ីបកូដរបស់អ្នក។ សំណួរដទៃទាំងអស់គឺ​សម្រាប់ធ្វើតាមជម្រើសរបស់អ្នក។​
 
តើវានឹងត្រូវចំណាយពេលប៉ុណ្ណា? ពេលប៉ាន់ស្មានគឺប្រហែលជា 15 នាទី។ ប្រសិនបើអ្នកត្រូវតែឈប់មុននឹងអ្នកធ្វើបញ្ចប់ នោះក៏មិនអីដែរ។ អ្នកអាចត្រឡប់មកទីកន្លែងដែលអ្នកបានឈប់​។​
 
Questions? សូមទាក់ទងយើងលេខ៖ (510) 268-CWAP (2927); cwap@acgov.org.
 

T