សម្ព័ន្ធ DEI នៃទីក្រុងឡូវែ់៉ល (DEI Consortium of Lowell) កំពុងប្រមូលទិន្នន័យស្តីពីបទពិសោធន៍
របស់បេក្ខជនជាមួយនឹងការដាក់ពាក្យទៅសាសាក្រុងឡូវែ៉លនិង / ឬសាលារដ្ឋនៃទីក្រុងឡូវែ៉ល។ ប្រ
សិនបើអ្នកបានដាក់ពាក្យជាច្រើនដងហើយនោះ អ្នកអាចធ្វើការស្ទង់មតិនេះលើសពី១ដងបានប្រសិន
បើចង់ធ្វើ។ សូមកត់សម្គាល់ថាសំណួរមួយចំនួនដូចជាលក្ខណៈប្រជាសាស្ត្រគឺស្រេចចិត្ត (ុអ្នកអាច
ជ្រើសឆ្លើយឬមិនឆ្លើយ)។ ដោយឡែកការឆ្លើយសំណួរជាច្រើនតាមដែលអ្នកគិតថាងាយស្រួលអាចធ្វើ
បាននឹងអាចជួយយើងឱ្យយល់កាន់តែច្បាស់អំពីបទពិសោធន៍របស់អ្នកដាក់ពាក្យសុំធ្វើការនៅសាលាក្រុងក៏ដូចជា សាលារដ្ឋនៃទីក្រុងឡូវ៉ែល (LPS) ។ ខណៈពេលដែលយើងអាចចែករំលែកនិន្នាការ និង ការ
យល់ដឹងពីការស្ទង់មតិនេះ យើងនឹងមិនចែករំលែកព័ត៌មានដែលកំណត់សំគាល់ពីអត្តសញ្ញាណបុគ្គល
ណាមួយឡើយ រួមទាំងព័ត៌មាននៃលេខឬការទំនាក់ទំនង (ដែលជាជម្រើសស្រេចចិត្តក្នុងការផ្តល់ឬមិន
ផ្តល់) ឬព័ត៌មានណាមួយដែលមានលក្ខណៈពិសេសតែមួយសម្រាប់បុគ្គល។លើសពីនេះទៀតប្រសិន
បើអ្នកចង់ចែករំលែកបទពិសោធន៍របស់អ្នកដោយផ្ទាល់ជាមួយសម្ព័ន្ធ DEI (DEI Consortium) សូមទំ
នាក់ទំនងមកយើងខ្ញុំតាមអុីម៉ែល dei.lowell.ma@gmail.com។
យើងសូមអរគុណអ្នកដែលបានចំណាយពេលធ្វើការស្ទង់មតិនេះហើយក៏សូមលើកទឹកចិត្តឱ្យអ្នកចែករំលែកការស្ទង់មតិនេះជាមួយមិត្តភក្តិ ក្រុមគ្រួសារ ឬ មិត្តរួមការងាររបស់អ្នកទីនេះនៅសាលាក្រុងឡូ
វែ៉ល។