លិខិតជូនដំណឹងសិទ្ធិឯកជនភាព៖ ព័ត៌មានដែលបានផ្តល់ជូននៅក្នុងការស្ទង់មតិនេះ ត្រូវបានចាត់ទុកថាជាកំណត់ត្រាសាធារណៈ ហើយអាចផ្សព្វផ្សាយជាសាធារណៈ។ សម្រាប់ព័ត៌មានបន្ថែម សូមមើលច្បាប់ស្តីពីកំណត់ត្រាសាធារណៈ
RCW Chapter 42.56. ដើម្បីស្វែងយល់ព័ត៌មានបន្ថែមអំពីវិធីដែលយើងខ្ញុំគ្រប់គ្រងព័ត៌មានរបស់អ្នក សូមមើល
របាយការណ៍ស្តីពីសិទ្ធិឯកជនភាពរបស់យើង.
ការស្ទង់មតិរបស់ Reconnect West Seattle នឹងដើរតួយ៉ាងសំខាន់ក្នុងការរៀបចំការងារដែលយើងខ្ញុំធ្វើនៅក្រោមផែនការសកម្មភាពស្តីពីការចល័តទីកន្លែងរបស់ Reconnect West Seattle ដែលមានគោលបំណងផ្លាស់ប្តូរប្រជាពលរដ្ឋជាច្រើននៅលើនិងចេញពីឧបទ្វីបតាមដែលអាចធ្វើទៅបាន បើទោះបីជាមានចំណែកផ្លូវធ្វើដំណើរដែលបានកាត់បន្ថយយ៉ាងច្រើន នៅខណៈពេលមានការកាត់បន្ថយផលប៉ះពាល់នៃចរាចរណ៍ផ្លូវវាងដែលកើនឡើងនៅតាមសង្កាត់ជិតខាងនានា ដូចជាផ្លូវ Highland Park និង South Park ក៏ដោយ។
ដើម្បីរក្សាការធ្វើចរាចរណ៍ឥតឈប់ឈរនៅ Duwamish, យើងត្រូវការមនុស្សគ្រប់រូបនៅទីក្រុងស៊ីតថលខាងលិច West Seattle
ដើម្បីគិតពិចារណាអំពីមធ្យោបាយរបស់ពួកគេពីរបៀបដែលពួកគេអាចធ្វើដំណើរទៅនិងមកពីទីក្រុងស៊ីតថលខាងលិច West Seattle ដោយគ្មានរថយន្ត។
ការគិតពិចារណារបស់អ្នកសំខាន់ណាស់ ពីព្រោះការបិទស្ពានអាកាស High-Rise Bridge បានបង្កើតឱ្យមានបញ្ហាលំបាកការគ្រប់គ្រងចរាចរណ៍ដែលមិនអាចដោះស្រាយបានដោយផ្លូវវាង។ នៅដើមឆ្នាំ 2020 មានចំណែកផ្លូវធ្វើដំណើរតាមយានយន្តចំនួន 21 គ្រឿងឆ្លងកាត់តាមផ្លូវ Duwamish River, ដោយមានការតភ្ជាប់ទៅនឹងឧបទ្វីបទីក្រុងស៊ីតថលខាងលិច West Seattle៖ ស្ពានអាកាស West Seattle High Bridge (7 ចំណែកផ្លូវ), ស្ពាន Low Bridge (2 ចំណែកផ្លូវ), ផ្លូវលេខ 1st Ave South Bridge (8 ចំណែកផ្លូវ) និងផ្លូវ South Park Bridge (4 ចំណែកផ្លូវ)។ ដោយមានការបិទស្ពានអាកាស High-Rise Bridge និងការកំណត់លក្ខខណ្ឌតឹងរឹងនៃស្ពាន Low Bridge ឥឡូវនេះមានចំណែកផ្លូវធ្វើដំណើរចំនួន 12 សម្រាប់រថយន្តផ្ទាល់ខ្លួនដែលប្រមូលផ្តុំនៅចុងខាងត្បូង។
យើងគិតថាបញ្ហាប្រឈមនេះ នឹងកាន់តែអាក្រក់ទៅៗ នៅពេលមានតម្រូវការទាមទារចំពោះវិធានការគ្រប់គ្រងការឆ្លងវីរុសដោយនៅឃ្លាតឆ្ងាយពីគ្នាត្រូវបញ្ចប់ ហើយមនុស្សកាន់តែច្រើននឹងវិលត្រឡប់ទៅកន្លែងធ្វើការសាលារៀន និងធ្វើដំណើរធម្មតាឡើងវិញ។
គោលដៅរបស់ Reconnect West Seattle គឺដើម្បីគាំទ្រដល់កម្រិតនៃការធ្វើដំណើរប្រហាក់ប្រហែលគ្នាឆ្លងកាត់ Duwamish ទៅផ្លូវទាំងនោះដែលបានឃើញមុនពេលបិទស្ពានអាកាស West Seattle High-Rise Bridge ទន្ទឹមនឹងការកាត់បន្ថយផលប៉ះពាល់ដែលធ្វើឱ្យខូចបរិស្ថានដល់សហគមន៍នានានៅតាមផ្លូវវាង Duwamish Valley។
ដើម្បីសម្រេចគោលដៅនេះ យើងកំពុងកំណត់គោលដៅដែលចង់បានយ៉ាងខ្លាំងមួយចំនួនសម្រាប់ខ្លួនយើង និងសម្រាប់លោកអ្នក ដើម្បីផ្លាស់ប្តូររបៀបដែលលោកអ្នកអាចធ្វើដំណើរនាពេលអនាគត នៅពេលមានតម្រូវការទាមទារចំពោះវិធានការគ្រប់គ្រងការឆ្លងវីរុសដោយនៅឃ្លាតឆ្ងាយពីគ្នាត្រូវបានដកចេញ។
នាយកដ្ឋានដឹកជញ្ជូននៃទីក្រុងស៊ីថល (Seattle Department of Transportation (SDOT)) កំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូរបស់យើងនៅខោធីឃីង King County, Washington State Ferries, ក្រសួងដឹកជញ្ជូនរដ្ឋវ៉ាស៊ីនតោន Washington State Department of Transportation, Sound Transit និង Port of Seattle/Northwest Seaport Alliance ដើម្បីកំណត់ជម្រើសធ្វើដំណើរបន្ថែមទៀត ដើម្បីជួយអ្នកដំណើរនៅទីក្រុងស៊ីតថលខាងលិWest Seattle។
ការស្ទង់មតិនេះ គឺជាឱកាសដំបូងរបស់អ្នក ដើម្បីឱ្យនាយកដ្ឋាន SDOT និងដៃគូរបស់យើងយល់ដឹងពីអ្វីដែលលោកអ្នកត្រូវការ ដើម្បីជួយលោកអ្នកក្នុងខណៈពេលមានការបិទស្ពានអាកាស West Seattle Bridge និងដើម្បីសម្រេចបានគោលដៅរួមរបស់យើង ដើម្បីតភ្ជាប់ឡើងវិញ Reconnect West Seattle។ ការស្ទង់មតិនេះ ក៏ជាឱកាសរបស់អ្នកផ