"ការ​ស្ទង់​មតិ​អំពី​ការ​ចូលរួម​របស់​គ្រួសារ" ជា​ការ​ស្ទង់​មតិ​របស់​ Mill City Prevention Network (បណ្តាញអង្គការ​នៃ​ក្រុង​មីលស៊ីធី​ដើម្បី​ការគាំពារ) (ការ​ស្ទង់​មតិ​នេះ​ត្រូវ​បាន​កែសម្រួល​ចេញ​ពី​ ការ​ស្ទង់​មតិ​​របស់​​មាតា​បិតា​សិស្ស​ ដែល​កំពុង​រៀន​នៅ​​កម្រិត​មុនថ្នាក់​​មត្តេយ្យ​សិក្សា ​រហូត​ដល់​ថ្នាក់​ទី​ ១២ ដែលត្រូវ​បាន​រៀបចំ​ដោយ ​មហាវិទ្យាល័យ​អប់រំ ​នៃ​សាកលវិទ្យាល័យ​ហាវើដ)

នៅ​ក្នុង​ការ​ស្ទង់​មតិ​នេះ យើង​ខ្ញុំ​ចង់​ដឹង​បន្ថែម​ទៀត​អំពី​គំនិត​, អារម្មណ៍ និង​ឥរិយាបថ​របស់​អ្នក​ចំពោះ​សាលារៀន​របស់​កូន​អ្នក ។

នៅ​ពេល​អ្នក​ឆ្លើយ​សំណួរ​នេះ សូម​អ្នក​ពិចារណា​អំពី​បទពិសោធន៍របស់​កូន​អ្នក​​នៅ​​ក្នុង​សាលារៀន​នា​​ពេល​បច្ចុប្បន្ន​ ។

ការ​ស្ទង់​មតិ​នេះ​នឹង​ជួយ​ឲ្យ​យើង​ខ្ញុំ​យល់​កាន់​តែ​ច្បាស់​នូវ​ទិដ្ឋភាព​ផ្សេងៗ​នៃ​ទំនាក់ទំនង​របស់​មាតាបិតា​សិស្ស​ជាមួយ​សាលារៀន ។ ចម្លើយ​របស់​អ្នក​នឹង​ត្រូវ​បាន​ប្រើប្រាស់​នៅ​ក្នុង​លក្ខណៈ​ប្រមូលផ្តុំ​នៃ​ទិន្នន័យ ហើយ​យើង​ខ្ញុំ​នឹង​មិន​វាយ​តម្លៃ​ចម្លើយ​របស់​បុគ្គល​ម្នាក់ៗ​ដាច់​ដោយ​ឡែក​ទេ ។ នៅ​ក្នុង​ន័យ​នេះ សូមអ្នក​​ផ្តល់​ចម្លើយ​ស្រប​តាម​​ការពិត​តាម​ដែល​អ្នក​អាច​ធ្វើ​បាន ហើយ​គ្មាន​ចម្លើយ​ណា​មួយ​ខុស​ឬ​ត្រូវ​ទេ ។

ដោយសារ​​កុមារ​​ជួប​ប្រទះ​បទ​ពិសោធន៍​ខុសៗ​គ្នា​ទោះបី​ពួក​គេ​រៀន​នៅ​ក្នុង​សាលារៀន​ជាមួយ​គ្នា​ក៏​ដោយ ដូច្នេះ​​សូម​អ្នក​​បំពេញ​ការ​ស្ទង់​មតិ​នេះ​មួយ​ចប់​សម្រាប់​កុមារ​ម្នាក់ៗ ។
1.ការស្ទង់​មតិ​នេះ​គឺ​សម្រាប់​មាតាបិតា​ឬ​អាណាព្យាបាល​សិស្ស​ដែល​រស់​នៅ​ក្រុង​ឡូវែល នៃ​រដ្ឋ​ម៉ាស្សាឈូសិត ។ តើ​អ្នក​រស់​នៅ​តំបន់​ណាមួយ​នៃ​ទី​ក្រុងនេះ ?
2.តំើកូន​របស់​អ្នក​កំពុង​ចុះ​ឈ្មោះ​​នៅ​សាលារៀន​ណា​មួយ (សម្រាប់​តែ​សិស្ស​ដែល​មាន​អាយុ​ ១៧ ឆ្នាំ​ឬ​អាយុ​តិច​ជាង​នេះ)?
Current Progress,
0 of 86 answered