ជនបង្គោលសម្រាប់ទំនាក់ទំនង៖ dewimeisari@ukmindonesia.id / primadesita@gmail.com
តើលោកអ្នកជាម្ចាស់សហគ្រាសធុនតូច និងមធ្យមដែលកំពុងមានប្រតិបត្តិការនៅក្នុងតំបន់អាស៊ានមែនទេ?សូមចូលរួមបង្ហាញទស្សន: និងការយល់ឃើញរបស់លោកអ្នកដើម្បីជួយឱ្យយើងបានយល់កាន់តែច្បាស់អំពីសេដ្ឋកិច្ចវិលជុំនៅក្នុងតំបន់
អាស៊ាន។
ការអនុវត្តអាជីវកម្មប្រកបដោយចីរភាពគឺជាកត្តាចាំបាច់មួយដែលពាក់ព័ន្ធទៅនឹងបរិស្ថាន និងសេដ្ឋកិច្ច។ មិនថាតែជាការស្វែងរកមុខងារទីផ្សារពិសេសសម្រាប់ការបង្កើតទីផ្សារថ្មី ឬក៏ដើម្បីតភ្ជាប់ជាមួយខ្សែច្រវ៉ាក់ផលិតកម្មអន្តរជាតិនោះទេ គំរូអាជីវកម្មបែបសេដ្ឋកិច្ចវិលជុំកំពុងតែមានសក្តានុពលនៅក្នុងតំបន់អាស៊ាន។
តើអ្វីជាបញ្ហាប្រឈម និងឱកាសសម្រាប់សហគ្រាសធុនតូច និងមធ្យម?តើម្ចាស់អាជីវកម្មទាំងអស់នោះបានត្រៀមខ្លួនហើយឬនៅសម្រាប់ការចូលរួមក្នុងបរិបទសេដ្ឋកិច្ចវិលជុំ ហើយថាតើតម្រូវការចាំបាច់របស់គាត់និងត្រូវបានដោះស្រាយដោយរបៀបណា?
ក្នុងការស្ទង់មតិខ្លីនេះ យើងនឹងស្វែងយល់បន្ថែមអំពីកម្រិតនៃការយល់ដឹង ការឆ្លើយតប និងការអនុវត្តរបស់សហគ្រាសធុនតូច និងមធ្យមទាក់ទងទៅនឹងសេដ្ឋកិច្ចវិលជុំ។ ការស្ទង់មតិខ្លីនេះស្ថិតក្រោមកិច្ចសហប្រតិបត្តិការរវាងគណៈកម្មាធិការសម្របសម្រួលអាស៊ានស្តីពីសហគ្រាសធុនតូច និងមធ្យម(ACCMSME) និងមជ្ឈមណ្ឌលអាស៊ានសម្រាប់ការសិក្សា និងកិច្ចសន្ទនាការអភិវឌ្ឍន៍ដោយចីរភាព (ACSDSD) ដោយមានការគាំទ្រពីទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់(GIZ) និង មូលនិធិសហភាពអឺរ៉ុបសម្រាប់ការលើកកម្ពស់កិច្ចសន្ទនាថ្នាក់តំបន់អឺរ៉ុប-អាស៊ាន។
សូមចំណាយពេល១០នាទី ដើម្បីចែករំលែកទស្សនៈ និងការយល់ឃើញរបស់លោកអ្នកទៅលើប្រធានបទខាងលើក៏ដូចជាចូលរួមធ្វើការវាយតម្លៃអំពីបច្ចុប្បន្នភាពការអនុវត្តអាជីវកម្មរបស់លោកអ្នកផងដែរ។
ការចូលរួមក្នុងការស្ទង់មតិត្រូវបានរៀបចំជាអនាមិក ចំពោះព័ត៌មានដែលប្រមូលផ្តុំបានសម្រាប់ការរៀបចំអនុសាសន៍គោលនយោបាយដែលមានគោលបំណងលើកកម្ពស់សហគ្រាសធុនតូច និងមធ្យមក្នុងការចូលរួមក្នុងសេដ្ឋកិច្ចវិលជុំ។ ទិន្នន័យនិងព័ត៌មានដែលប្រមូលបានតាមរយៈការស្ទង់មតិនេះ នឹងត្រូវបានចាត់ទុកជាការសម្ងាត់ និងមិនមានការចែករំលែកជាមួយភាគីទីបីនោះទេ។
សូមអរគុណចំពោះការចូលរួមរបស់លោកអ្នក។ ចូលរួមទាំងអស់គ្នាសម្រាប់សហគមន៍សេដ្ឋកិច្ចអាស៊ានប្រកបដោយចីរភាព និងប្រកបដោយការប្រកួតប្រជែង!