សេចក្តីផ្តើម
ក្រុង​ឡុងប៊ិច​មាន​កញ្ចប់​ថវិកា​ប្រចាំឆ្នាំ​ដែល​មាន​តម្លៃ​ប្រហែល​ជា $2.8 កោដិលានដុល្លា។  មាន​តែ​ចំណែក​មួយ​គត់​នៃ​កញ្ចប់ថវិកា​ដែលដែលមានភាពបត់បែនបានគឺ​ថវិកា​ទូទៅ​ដែលមានចំនួន​តែ 20 ភាគរយ ($554 លាន) នៃ​ថវិកា​សរុប​។  ថវិកា​ទូទៅ​ផ្ដល់​នូវ​ប្រភព​ធនធាន​យ៉ាង​ច្រើន​សម្រាប់​សេវាកម្ម​សំខាន់ៗ​បំផុត​របស់​ក្រុង​ដែល​មាន​ជា​អាទិ៍ៈ ការល្បាត​របស់​ប៉ូលីស, ការឆ្លើយតប​ពន្លត់​អគ្គីភ័យ, ឧទ្យាន នរមណីយដ្ឋាន, សេវាកម្ម​បណ្ណាល័យ, ផ្លូវ និង​ចិញ្ចើមថ្នល់។ 

ការចូលរួមចំណែក​របស់​សាធារណៈជន​គឺជា​ផ្នែក​ដ៏សំខាន់ និង​មាន​តម្លៃ​មួយ​នៃ​ដំណើរការរៀបចំ​គម្រោងថវិកា។  អាស្រ័យ​ហេតុនេះ នៅ​បន្ទាប់​ពី​ការបង្កើត​ឲ្យ​មាន​ការស្ទង់មតិ​ដើម្បី​ជួយ​ឲ្យ​យើង​យល់​បាន​នូវ​អ្វី​ដែល​យើង​មាន​ជំនឿជឿជាក់​ហើយ​នោះ​ត្រូវ​ក្លាយ​ទៅ​ជា​អាទិភាព​នៃ​ថវិកា​ទូទៅ​របស់​ក្រុង។  ការស្ទង់មតិ​​នេះ​ក៏​អាច​ធ្វើនៅលើ​វិបសាយ www.longbeach.gov បានដែរ។

សេចក្តី​ណែនាំ
សេវាកម្ម​នានា​ដែល​ចុះ​ខាង​ក្រោម​មាន​លក្ខណៈ​តំណាង​ឲ្យ​គម្រោង​សេវាកម្ម​​ទាំងឡាយ​ណា​ដែល​ទទួល​បាន​​ការឧបត្ថម្ភ​ថវិកា​តាមរយៈ​ខ្ទង់​ថវិកា​ទូទៅ និង​មិន​មែន​ជា​ការទូទាត់​ពេញលេញ​ដែល​គប្បី​ជា​ថ្លៃឈ្នួល ឬ​ទឹកប្រាក់​ពិន័យ​​នោះ​ទេ។  សូមមេត្តា​ដាក់ចំណាត់ថ្នាក់​លើ​សេវាកម្ម​នានា​ដូចខាងក្រោមតាម​កម្រិត​ល្អ​ដែល​វាសេវានីមួយៗ​ធ្វើឲ្យ​ទីក្រុង​ឡុងប៊ិច​កាន់តែ​ប្រសើរ​សម្រាប់​រូប​អ្នក។

Question Title

* Please check one box for each service.

  សំខាន់ណាស់ សំខាន់​តិចតួច

សំខាន់
មិនសំខាន់ខ្លាំង មិនសំខាន់សោះ គ្មានយោបល់
ការផ្ដល់កម្មវិធីសេវាកម្មរមណីយដ្ឋានដោយឥតគិតថ្លៃ ឬដោយតម្លៃទាបចំពោះយុវជន និងមនុស្សវ័យជំទង់។
ការថែរក្សា និងជួសជុលអគារសាធារណៈ (មជ្ឈមណ្ឌលសហគមន៍ និងថែទាំមនុស្សចាស់, ស្ថានីយ៍រថយន្តអគ្គីភ័យ, បណ្ណាល័យ។ល។)
ការផ្ដល់នូវព្រឹត្តិការណ៍ និងកម្មវិធីពិសេសៗចំពោះក្រុមគ្រួសារប្រជាពលរដ្ឋ
ការរក្សាឲ្យនៅកម្រិតបទឧក្រិដ្ឋឲ្យនៅអត្រាទាប
ការ​រៀបចំ​សហគមន៍​សម្រាប់​ត្រៀម​ចំពោះ​គ្រោះអាសន្ន និង​គ្រោះមហន្តរាយ
ការផ្ដល់កម្មវិធីនានាដល់មនុស្សចាស់
ការថែរក្សាសួនសាធារណៈ
អនុវត្តន៍ច្បាប់ចរាចរណ៍ដើម្បីការពារសុវត្ថិភាពដល់ថ្មើរជើង (អ្នកដើរ) អ្នកជិះកង់ និងអ្នកបើកបរនានា
ការផ្ដល់នូវសេវាកម្មការពារបង្ការអគ្គីភ័យ
ការថែរក្សាភាពទាក់ទាញរបស់ក្រុង និងការលុបបំបាត់ជម្ងឺរុក្ខជាតិ
ការធ្វើគម្រោងផែនការសម្រាប់ពេលអនាគតរបស់ក្រុង
ការថែរក្សា និងជួសជុលផ្លូវ (ការជួសជុលក្រឡុក។ល។)
ការបង្កើតសួនសាធារណៈថ្មីៗ និងបើកឲ្យមានទីធ្លា
ការផ្ដល់ជំនួយអាជីវកម្ម និងការទ្រង់ទ្រង់ដល់ការអភិវឌ្ឍន៍ផ្នែកសេដ្ឋកិច្ច
ការផ្ដល់នូវលទ្ធភាពប្រើប្រាស់បណ្ណាល័យ (ចំនួនម៉ោងបើកដំណើរការ)
ការបង់ប្រាក់រំលស់បំណុលគ្មានមូលនិធិទ្រទ្រង់របស់ក្រុង (សោធននិវត្តន៍/ប្រាក់ចូលនិវត្តន៍ តំហែទាំសុខភាព ជាដើម)។
ការថែរក្សា និងជួសជុលចិញ្ចើមថ្នល់
ការកាត់បន្ថយនូវកង្វក់សមុទ្រតាមរយៈការកែលម្អប្រព័ន្ធលូការពារចម្រាលទឹក
ការផ្ដល់នូវសៀវភៅក្នុងបណ្ដាល័យ ប្រព័ន្ធព័ត៌មាន លទ្ធភាពប្រើប្រាស់បច្ចេកវិទ្យា កម្មវិធី និងសេវាកម្មរបស់បណ្ណាល័យ (ជំនួយការអាន, កិច្ចការសាលាធ្វើនៅផ្ទះ ជាដើម)។
ការផ្ដល់សេវាតំហែទាំព្យាបាលសត្វពាហនៈ/ត្រួតពិនិត្យជម្ងឺសត្វ
ការផ្ដល់នូវសេវាកម្មអនុវត្តន៍ក្រមច្បាប់ (ការទាញអាគតដ្ឋានចំពោះអគារខូចខាត។ល។)
ការផ្ដល់សេវាលុបស្នាមក្រវេមក្រវាមលើជញ្ជាំងភ្លាមៗ
ការផ្ដល់អង្គភាពប៉ូលីសជំនាញ (បទឧក្រិដ្ឋលើទ្រព្យសម្បត្តិ, ការណែនាំអនុវត្តន៍ច្បាប់ ។ល។)
ការផ្ដល់នូវកម្មវិធីសិល្បៈ និងវប្បធម៌
ការផ្ដល់លទ្ធភាពប្រើប្រាស់សេវាអ៊ីនធឺណិតជាសាធារណៈ
ការរក្សាបានកញ្ចប់ថវិកាបម្រុងរឹងមាំគ្រប់គ្រាន់
ការតម្រឹមដើមឈើ និងផ្លូវតាមលំនៅដ្ឋាន
ការផ្ដល់នូវកម្មវិធីរក្សាស្ថេរភាពបរិស្ថាន
ការផ្ដល់នូវកម្មវិធីសម្រាប់ការកាត់បន្ថយនូវការរំខានឆាឆៅ (ការត្រែតត្រត, សកម្មភាពគ្រឿងញៀនខុសច្បាប់, សំឡេងខ្លាំងៗជ្រុង។ល។)
ការផ្ដល់សេវាបកប្រែ (លទ្ធភាពប្រើប្រាស់ភាសា)
ការផ្ដល់សេវាកម្មល្បាតរបស់ប៉ូលីសប្រចាំតំបន់
ការផ្ដល់សេវា/អត្ថប្រយោជន៍ និងការកំណត់ប្រភេទដំណោះស្រាយដែលសំដៅលើភាពគ្មានផ្ទះសម្បែង។
ការផ្ដល់សេវាផ្នែកពេទ្យសង្គ្រោះបន្ទាន់ (ភ្នាក់ងារគិលានសង្គ្រោះ, ភ្នាក់ងារ EMS)
ការកាត់ទោសរាល់បទឧក្រិដ្ឋមជ្ឈិមរបស់មនុស្សធំៗដែលបានប្រព្រឹត្តទីក្រុងនេះ
ការផ្ដល់លំនៅដ្ឋានដែលមានតំលៃថោកសមរម្យ
ការប្រមូលរបស់ដែលចាក់ចោលដោយខុសច្បាប់
សូមមេត្តាប្រាប់យើងខ្ញុំឲ្យបានដឹងបន្តិចអំពីអ្នកខ្លួនឯង:

Question Title

*   តើលេខកូដតំបន់រស់នៅរបស់អ្នកលេខប៉ុន្មាន?

Question Title

* សូមមេត្តា​ប្រើ​ចន្លោះ​ខាងក្រោម​ដើម្បី​ផ្ដល់​នូវ​មតិ​មួយ​ចំនួន​ដែល​អ្នក​អាចនឹង​មាន​ដែល​ទាក់ទង​នឹង​ចំណុច​នានា​នៃ​ការស្ទង់មតិ ឬ​សាច់រឿង​នានា​ដែល​ការស្ទង់មតិ​មិន​ក្ដោប​លើ។

T